ចិត្តដែលដឹងជាក់ជាមុន
កាលពីសម័យសង្រ្គាមលោកលើកទី២ មានអ្នកទោសជនជាតិអាមេរិកមួយចំនួន បានលួចផលិតវិទ្យុទាក់ទងមួយគ្រឿងដោយខ្លួនឯង នៅក្នុងជំរំឃុំឃាំងរបស់ពួកអាឡឺម៉ង់ ដោយមិនឲ្យពួកអ្នកយាមដឹង។ ថ្ងៃមួយ គេបានជូនដំណឹងល្អថា មេបញ្ជាការជាន់ខ្ពស់របស់ពួកអាឡឺម៉ង់បានសុំចុះចាញ់ ដើម្បីបញ្ចប់សង្រ្គាមហើយ។ ដោយសារប្រព័ន្ធទំនាក់ទំនងខូច ពួកអ្នកយាមមិនបានដឹងអំពីដំណឹងនេះទេ។ តែពួកអ្នកទោសដែលបានផលិតវិទ្យុទាក់ទងក៏ចាប់បានពត៌មាននេះ។ ពួកអ្នកទោសក៏បាននិយាយប្រាប់គ្នាពីមួយទៅមួយ ហើយការអបអរសាទរដ៏អ៊ូអរក៏បានកើតមាន ក្នុងជំរុំឃុំឃាំងនោះ។ ពួកគេបានច្រៀងរាំ គ្រវីដៃដាក់ពួកអ្នកយាម ហើយនិយាយកំប្លែងលេងពេលញាំអាហារ ក្នុងអំឡុងពេល៣ថ្ងៃ។ នៅថ្ងៃទី៤ ពេលពួកគេក្រោកពីដំណេក ក៏បានដឹងថា ពួកអាឡឺម៉ង់បានរត់គេចអស់ហើយ។ ការរង់ចាំរបស់ពួកគេក៏បានបញ្ចប់។
មានរឿងក្នុងព្រះគម្ពីរជាច្រើន ដែលបានផ្តោតទៅលើការរង់ចាំ ដូចជារឿងលោកអ័ប្រាហាំរង់ចាំកំណើតកូនប្រុស ដែលព្រះបានសន្យាប្រទានដល់គាត់(លោកុប្បត្តិ ១២-២១)។ ពួកអ៊ីស្រាអែលបានរង់ចាំការរំដោះឲ្យរួចពីនគរអេស៊ីព្ទ។ ពួកហោរារង់ចាំការសម្រេចនៃបទទំនាយរបស់ខ្លួន។ ពួកសិស្សរង់ចាំ ពេលដែលព្រះយេស៊ូវធ្វើការអស្ចារ្យ ក្នុងនាមជាព្រះមែស៊ីដ៏មានអំណាច ដូចដែលពួកគេបានរំពឹងគិត។ ក្នុងកណ្ឌវិវិរណៈ ព្រះយេស៊ូវបានមានព្រះបន្ទូលចុងក្រោយថា ព្រះអង្គនឹងយាងមកវិញជាឆាប់។ ហើយមានពាក្យអធិស្ឋានបន្ទរថា “អាមែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក”(២២:២០)។ ដូចនេះ យើងនៅតែរង់ចាំរហូតដល់ពេលដែលព្រះអង្គយាងមក។
ត្រង់ចំណុចនេះខ្ញុំបានសួរខ្លួនឯងថា ពេលយើងរង់ចាំ ហេតុអ្វីយើងច្រើនតែមានអារម្មណ៍ភ័យខ្លាច និងថប់បារម្ភ? ដើម្បីជម្នះបញ្ហានេះ យើងអាចអនុវត្តតាមដំណឹងល្អនៃព្រះគ្រីស្ទ ដែលយើងបានជឿតាម ដោយអរសប្បាយ ដោយមានសង្ឃឹម ដូចពួកអ្នកទោសជនជាតិអាមេរិកទាំងអស់នោះដែរ។ សរុបមក តើជំនឿលើព្រះជាអ្វី? គឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ។-Philip Yancey
ផ្ទុយនឹងការភ័យខ្លាច
ខ្ញុំនៅចាំថា កាលពីឆ្នាំ១៩៩១ ខ្ញុំបានមើលគេផ្សាយពត៌មានអំពីបដិវត្តន៍អហឹង្សា ដែលបានកើតឡើង នៅតាមដងផ្លូវនៃទីក្រុងមូស្គូ។ ថ្ងៃនោះ ជនជាតិរូស្ស៊ីដែលបានចម្រើនវ័យធំឡើង ក្នុងរបបកុម្មុយនីយផ្តាច់ការ ស្រាប់តែនាំគ្នាចេញមកដើរក្បួនតាមផ្លូវ ដោយភ្នែកសម្លក់រថក្រោះដែលនៅខាងមុខ ទាំងប្រកាស់ថា “យើងនឹងធ្វើអ្វីៗ ដោយប្រើសេរីភាពរបស់យើង”។ ពេលនោះ បណ្តាអ្នកដឹកនាំដែលនៅខាងក្នុងអគារ មិនមានទឹកមុខដូចហ្វូងមនុស្សដែលនៅខាងក្រៅទេ ដែលការនេះបានបង្ហាញថា នរណាពិតជាមានការភ័យខ្លាច ហើយនរណាដែលពិតជាមានសេរីភាព។
បន្ទាប់ពីបានមើលពត៌មាននេះហើយ ខ្ញុំក៏បាននឹកឃើញនិយមន័យរបស់ពាក្យ សេចក្តីជំនឿ ។ សេចក្តីជំនឿ គឺផ្ទុយពីការភ័យខ្លាច។ អ្នកដែលមានការភ័យខ្លាចយ៉ាងពិតបា្រកដ បានរៀបចំជីវិតរបស់ខ្លួន តាមទស្សនៈនៃការភ័យខ្លាច។ ការអ្វីក៏ដោយដែលកើតឡើង ក៏បានចម្អែតការភ័យខ្លាចនោះ។
ចំណែកឯសេចក្តីជំនឿវិញ គឺមានលក្ខណៈផ្ទុយពីការភ័យខ្លាច។ អ្នកដែលមានពេញដោយក្តីជំនឿ រៀបចំជីវិតរបស់ខ្លួន តាមទស្សនៈនៃការមានទំនុកចិត្ត មិនមែនដោយការភ័យខ្លាចទេ។ ទោះបីជាស្ថានភាពក្នុងពេលបច្ចុប្បន្ន មានភាពវឹកវរយ៉ាងណាក៏ដោយ ក៏ព្រះទ្រង់នៅតែមានការឃុំគ្រងជីវិតយើងជានិច្ច។ ទោះបីជាយើងមានអារម្មណ៍ដូចម្តេចក៏ដោយ ក៏យើងនៅតែមានតម្លៃដ៏ពិត ចំពោះព្រះនៃសេចក្តីស្រឡាញ់។
តើមានការអ្វីខ្លះដែលយើងត្រូវភ័យខ្លាច បើសិនជាយើងពិតជាបាននៅជាប់ក្នុងព្រះមែន?ត្រង់ចំណុចនេះ សាវ័កយ៉ូហានបានមានប្រសាសន៍ថា “ព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយ៍ផង”(១យ៉ូហាន ៤:៤)។ គ្រីស្ទបរិស័ទបានអធិស្ឋានជាញឹកញាប់ថា សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ តើនឹងមានអ្វីកើតឡើង បើសិនជាយើងរស់នៅ ដោយជំនឿថា បំណងព្រះទ័យព្រះអង្គបានសម្រេចនៅផែនដីហើយ?- Philip Yancey
នៅផ្ទៃខាងលើ
មនុស្សលោកកំពុងឈរជើងម្ខាងនៅលើភាពពិតដែលមើលឃើញ ដែលជាពិភពធម្មជាតិ ហើយម្ខាងទៀតឈរនៅលើភាពពិតដែលមើលមិនឃើញ ដែលជាពិភពអធិធម្មជាតិ។ ខ្ញុំបានគិតអំពីពិភពទាំងពីរនេះ ពេលដែលខ្ញុំជិះទូក ទៅមើលត្រីបាឡែន នៅក្បែរឆ្នេរសមុទ្រនៃប្រទេសញូហ្សៀឡិន។ សត្វត្រីបាឡែនបណ្តែតខ្លួនសម្រាក នៅលើផ្ទៃទឹកមួយរយៈពេល បន្ទាប់មកក៏ដកយកខ្យល់ដង្ហើមពីរបីដង។ ការដកដង្ហើមរបស់វា មានការបាញ់ទឹកសាចទៅលើ គឺពិតជាគួរឲ្យចង់គយគន់ណាស់ បន្ទាប់មក វាក៏បានជ្រមុជក្បាលចុះទៅរកទឹកជ្រៅ ដែលមានជម្រៅជាង១គីឡូម៉ែត្រកន្លះ ដើម្បីស៊ីសត្វមឹកជាអាហារ។ ទោះបីជាវាមានជម្រកដ៏ល្អ ក្នុងទឹកជ្រៅ ដែលមានរុក្ខជាតិ និងសត្វសមុទ្រជាច្រើនក៏ដោយ ក៏វាត្រូវតែឡើងមកផ្ទៃទឹកខាងលើ ដើម្បីដកយកខ្យល់ដង្ហើម ពុំនោះទេវានឹងស្លាប់ជាមិនខាន។ ទោះបីជាវាមិនសូវដឹងអំពីពិភពលោក ដែលនៅខាងលើផ្ទៃទឹកក៏ដោយ ក៏វានៅតែត្រូវការការទាក់ទងដ៏សំខាន់ នឹងពិភពខាងក្រៅនោះ ដើម្បីមានជីវិតរស់នៅ។
ជួនកាល ខ្ញុំក៏មានអារម្មណ៍ថា ខ្លួនឯងមិនខុសពីសត្វត្រីបាឡែនទេ គឺខ្ញុំត្រូវឡើងទៅរកខ្យល់ខាងវិញ្ញាណជាទៀងទាត់ ដើម្បីរស់នៅក្នុងជីវិតខាងវិញ្ញាណ។ ប៉ុន្តែ គ្មានការបែងចែកដាច់ស្រេច រវាងពិភពធម្មជាតិ និងពិភពអធិធម្មជាតិឡើយ។ យើងសព្វថ្ងៃកំពុងរស់នៅ ក្នុងពិភពលោក ដែលយើងមិនអាចជៀសផុតពីពិភពទាំងពីរបានឡើយ។ ក្នុងនាមជាគ្រីស្ទបរិស័ទ ខ្ញុំអធិស្ឋាន ថ្វាយបង្គំព្រះ បង្ហាញសេចក្តីស្រឡាញ់ ដល់អ្នកជម្ងឺ អ្នកទាល់ក្រ និងអ្នកដែលជាប់ឃុំ ដែលនេះជាកិច្ចការ ដែលទាក់ទងនឹងពិភពអធិធម្មជាតិផង និងពិភពធម្មជាតិផង។ ព្រះដែលបានបង្កើតពិភពលោក ដែលយើងអាចមើលឃើញ បានទ្រទ្រង់ពិភពលោកយ៉ាងសកម្ម ហើយបានបង្កើតផ្លូវ សម្រាប់ឲ្យយើងចូលទៅរកព្រះអង្គទ្រង់ ដែលយើងមើលមិនឃើញ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “រីឯអ្នករាល់គ្នា…
សត្វត្រីដែលខ្លាច
ការគ្រប់គ្រងអាងចិញ្ចឹមត្រីទឹកប្រែ មិនមែនជាកិច្ចការដែលងាយស្រួលទេ។ ខ្ញុំត្រូវប្រើឧបករណ៍ពិសោធន៍ជាតិគីមីក្នុងទឹក ដើម្បីពិនិត្យមើលកំរិតជាតិអាសូត និងអាម៉ូញាក់។ ខ្ញុំបានបញ្ចូលទឹកថ្នាំ ដែលមានវីតាមីន និងថ្នាំអង់ទីប៊ីយូទីក ថ្មាំដែលមានជាតិស្ទាន់ធ័រ និងអង់ហ្ស៊ីម។ ខ្ញុំត្រូវច្រោះទឹក ដោយប្រើបំពង់កែវនឹងធ្យូង។
អ្នកប្រហែលជាគិតថា ត្រីរបស់ខ្ញុំមិនដឹងជាដឹងគុណខ្ញុំប៉ុណ្ណាទេ។ តែវាមិនដូច្នោះទេ។ ពេលដែលខ្ញុំឲ្យចំណីពួកវា ស្រមោលខ្ញុំក៏បានគ្របពីលើអាងទឹកនោះ ហើយពួកវាក៏បានគេចទៅរកកន្លែងលាក់ខ្លួន នៅក្បែរសំម្បកខ្យងដែលនៅជិតខ្លួនពួកវា។ ពួកវាឃើញខ្ញុំមានមាឌធំពេក ហើយក៏មិនយល់អំពីសកម្មភាពរបស់ខ្ញុំដែរ។ ពួកវាមិនបានដឹងទេថា ខ្ញុំបានធ្វើអ្វីៗចំពោះពួកវា ដោយចិត្តមេត្តាទេ។ ដូចនេះ ខ្ញុំត្រូវកែប្រែការយល់ដឹងរបស់ពួកវា។ តើខ្ញុំត្រូវក្លាយជាសត្វត្រី ហើយ “និយាយ”ទៅកាន់ពួកវា ដោយប្រើភាសាដែលពួកវាអាចយល់បានឬ? តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនអាចធ្វើដូចនេះបានទេ។
ព្រះគម្ពីរបានចែងថា ព្រះនៃចក្រវ៉ាល បានធ្វើកិច្ចការ ដែលហាក់ដូចជាមិនអាចធ្វើទៅបាន។ ព្រះអង្គបានយាងចុះមកផែនដី ដោយប្រសូត្រជាទារក ដើម្បីយកកំណើតជាមនុស្ស។ លោកយ៉ូហានបានមានប្រសាសន៍ថា “ទ្រង់បានគង់ក្នុងលោកីយ៍ ហើយលោកីយ៍ក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ”(យ៉ូហាន ១:១០)។ ដូចនេះ ព្រះដែលបានបង្កើតរបស់សព្វសារពើមក បានយាងមកចាប់កំណើតក្នុងកណ្តាលចំណោមស្នាព្រះហស្តព្រះអង្គ គឺមិនខុសពីអ្នកនិពន្ធ ដែលបានដើរតួរដោយខ្លួនឯង ក្នុងសាច់រឿងរបស់ខ្លួនឡើយ។ ព្រះអង្គបានតាក់តែងរឿងមួយ ដោយប្រើតួអង្គពិត នៅក្នុងទំព័រនៃប្រវត្តិសាស្រ្ត។ គឺដូចដែលមានសេចក្តីចែងថា “ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា”(ខ.១៤)។-Philip Yancey
មិនអាចរាប់បាន
រឿងល្ខោនដែលមានចំណងជើងថា អ័ម៉ាឌីស(Amadeus) និយាយអំពីអ្នកនិពន្ធបទភ្លេងម្នាក់ ក្នុងសតវត្សរ៍ទី១៨ ដែលកំពុងតែខិតខំស្វែងយល់ អំពីព្រះទ័យព្រះ។ លោកអាន់តូនីញ៉ូ សាលេរី(Antonio Salieri) ជាអ្នកមានភាពឧស្សាហ៍ក្នុងជំនឿ។ គាត់មានចិត្តឆេះឆួល ចង់បង្កើតបទភ្លេងដែលគេនឹងប្រើគ្រប់សម័យកាល តែគាត់មិនអាចធ្វើបានល្អឡើយ។ គាត់មានកំហឹងយ៉ាងខ្លាំង ពេលដឹងថា ព្រះបានប្រទាននូវអំណោយទានផ្នែកតន្រ្តីដ៏អស្ចារ្យបំផុត ដល់លោកវ៉ូហ្វហ្គែង អាម៉ាដូស ម៉ូហ្សាត (Wolfgang Amadeus Mozart) ដែលមិនមែនជាអ្នកគោរពប្រតិបត្តិព្រះ។
ត្រង់ចំណុចនេះ រឿងអ័ម៉ាឌីស និងព្រះគម្ពីរយ៉ូបមានសំណួរមួយដូចគ្នា។ អ្នកនិពន្ធព្រះគម្ពីរយ៉ូបបានឆ្ងល់ថា ហេតុអ្វីបានជាព្រះដាក់ទោស មនុស្សដែលសុចរិតបំផុត ក្នុងពិភពលោក? រីឯអ្នកនិពន្ធរឿងអ័ម៉ាឌីសវិញ បានឆ្ងល់ថា ហេតុអ្វីបានជាព្រះ ប្រទានរង្វាន់ ដល់មនុស្សដែលមិនសមនឹងទទួល?
ព្រះយេស៊ូវបានមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីពួកជើងឈ្នួល និងការដែលពួកគេមិនសុខចិត្តនឹងការឲ្យថ្លៃឈ្នួល។ ក្នុងរឿងនេះ មានអ្នកខ្លះឈរនៅទំនេរអត់ការធ្វើ ក៏ត្រូវថៅកែជួលឲ្យធ្វើចំការគាត់ នៅម៉ោង៥ល្ងាច(ម៉ាថាយ ២០:៦-៧)។ ជើងឈ្នួលដទៃទៀត ដែលបានធ្វើការបម្រើគាត់ តាំងពីព្រឹកមក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលថៅកែបើកប្រាក់ឈ្នួល ឲ្យអ្នកមកធ្វើការម៉ោង៥ល្ងាច ស្មើអ្នកដែលធ្វើការតាំងពីព្រឹក!
តាមន័យសេដ្ឋកិច្ច ការបើកថ្លៃឈ្នួលដូចនេះ មិនអាចទទួលយកបានទេ តែព្រះអង្គសព្វព្រះទ័យឲ្យយើងយល់ពីបំណងព្រះទ័យព្រះអង្គ។ រឿងប្រៀបប្រដូចនេះ និយាយអំពីព្រះគុណព្រះ ដែលគេមិនអាចរាប់ដូចប្រាក់ឈ្នួលប្រចាំថ្ងៃឡើយ។ ព្រះអង្គប្រទានព្រះគុណស្មើៗគ្នា ដល់អ្នកដែលជឿព្រះអង្គ…
ខ្ញុំនិងឪពុករបស់ខ្ញុំ
មានពេលមួយ មិត្តភ័ក្តរបស់ខ្ញុំម្នាក់បានចំណាយពេលពេញមួយថ្ងៃ ដើម្បីតម្រៀបថ្មជាជួរ ធ្វើផ្លូវដើរក្រោយផ្ទះរបស់គាត់។ ពេលដែលកូនស្រីអាយុ៥ឆ្នាំរបស់គាត់ ចង់ជួយគាត់ គាត់ក៏បានប្រាប់នាងឲ្យគ្រាន់តែច្រៀងបានហើយ ដើម្បីលើកទឹកចិត្តគាត់ ក្នុងពេលធ្វើការ។ តែនាងមិនព្រមទេ ព្រោះនាងចង់ ជួយ គាត់។ ក្រោយមក គាត់ក៏បានឲ្យនាងជួយគាត់ ដោយប្រយ័ត្នប្រយែង ដោយគ្រាន់តែឲ្យនាងដាក់ដៃលើថ្មដែលគាត់កំពុងផ្លាស់ទី។ ត្រង់ចំណុចនេះ គាត់អាចសង់ផ្លូវដើរនោះហើយលឿនជាងនេះ បើសិនជានាងមិនបានរំខានគាត់ទេនោះ។ តែទោះជាយ៉ាងណាក៏ដោយ នៅចុងបញ្ចប់ គាត់មិនគ្រាន់តែបានសង់បានផ្លូវដើរមួយប៉ុណ្ណោះឡើយ តែថែមទាំងនាំឲ្យកូនស្រីគាត់មានមោទនភាពផងដែរ។ ក្នុងពេលញាំអាហារពេលល្ងាចថ្ងៃនោះ នាងក៏បានប្រកាសថា “កូន និងប៉ាប៉ា បានតម្រៀបថ្មធ្វើផ្លូវដើរ”។
តាំងពីដើមដំបូងមក ព្រះបានប្រើរាស្រ្តរបស់ព្រះអង្គ ឲ្យសម្រចកិច្ចការរបស់ព្រះអង្គ។ បន្ទាប់ពីព្រះអង្គបានប្រទានសមត្ថភាព ឲ្យអ័ដាំមធ្វើការក្នុងសួនច្បារអេដែន និងមើលថែរសត្វទំាងឡាយ ព្រះអង្គបានប្រគល់កិច្ចការសួនច្បារនោះ ទៅក្នុងដៃគាត់(លោកុប្បត្តិ ២:១៥-២០)។
ក្រោយមកព្រះអង្គក៏បានបន្តអនុវត្តយ៉ាងដូចនេះ ជាមួយមនុស្សជាច្រើនទៀត។ ពេលដែលព្រះសព្វព្រះទ័យនឹងមានដំណាក់ នៅលើផែនដី ព្រះអង្គមិនបានឲ្យរោងឧបោសថ ឬព្រះវិហារធ្លាក់ចុះពីលើស្ថានសួគ៌មកឡើយ តែព្រះអង្គបានឲ្យសិល្បៈករ និងពួកជាងរាប់ពាន់នាក់ចូលរួម ក្នុងការសាងសង់នោះ(និក្ខមនំ ៣៥-៣៨ ១ពង្សាវតាក្សត្រ ៦)។ ពេលព្រះយេស៊ូវប្រកាសអំពីការដែលព្រះតាំងរាជ្យថ្មី នៅលើផែនដីនេះ ព្រះអង្គបានអញ្ជើញមនុស្សឲ្យរួមចំណែកក្នុងព្រះរាជកិច្ចរបស់ព្រះអង្គ។ ព្រះអង្គបានប្រាប់ពួកសិស្សរបស់ព្រះអង្គថា “ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចម្រូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចម្រូតទ្រង់”(ម៉ាថាយ ៩:៣៨)។
ព្រះអង្គបានស្វាគមន៍យើង ឲ្យរួមចំណែកជាដៃគូក្នុងនគរព្រះអង្គ គឺមិនខុសពីការដែលឪពុកម្តាយឲ្យកូនរួមចំណែក ក្នុងកិច្ចការគ្រួសារឡើយ។-Philip…
បញ្ញត្តិដ៏សំខាន់
ពេលដែលគេសួរព្រះយេស៊ូវថា មានក្រឹត្យវិន័យមួយណាដែលសំខាន់ជាងគេ ព្រះយេស៊ូវក៏បានមានបន្ទូលឆ្លើយថា បញ្ញត្តិដែលសំខាន់ជាងគេនោះគឺ “ឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង”(ម៉ាកុស ១២:៣០)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវបានបូកសរុប នូវការអ្វីដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើបំផុត។
ខ្ញុំឆ្ងល់ថា យើងអាចរៀនស្រឡាញ់ព្រះ អស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិត ដោយរបៀបណា? យ៉ាងណាមិញ លោកនៀល ផ្លានទីនហ្គា(Neal Plantinga) បានកត់សំគាល់ឃើញ ភាពខុសប្លែកដ៏សំខាន់ នៃក្រឹត្យវិន័យមួយនេះ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ បទគម្ពីរនិក្ខមនំ បានបង្គាប់យើង ឲ្យស្រឡាញ់ព្រះ ឲ្យអស់ពីចិត្ត អស់ពីវិញ្ញាណ និងអស់ពីកម្លាំងរបស់យើង(៦:៥)។ តែក្នុងគ្រាសញ្ញាថ្មី ព្រះយេស៊ូវបានមានបន្ទូលថា យើងក៏ត្រូវស្រឡាញ់ព្រះអង្គ អស់ពីគំនិតផងដែរ។ បានសេចក្តីថា “យើងត្រូវស្រឡាញ់ព្រះ ឲ្យអស់ពីអ្វីដែលយើងមាន ពោលគឺអស់ពីអ្វីៗទាំងអស់”។
កាលណាយើងយល់អំពីអត្ថន័យនៃក្រឹត្យវិន័យនេះ នោះទស្សនៈរបស់យើងក៏មានការផ្លាស់ប្តូរផងដែរ។ កាលណាយើងរៀនស្រឡាញ់ព្រះ ឲ្យអស់ពីអ្វីៗទាំងអស់ នោះយើងនឹងចាប់ផ្តើមដឹងថា ទុក្ខលំបាករបស់យើង គឺជា “ពន្លឺរបស់យើង និងជាបញ្ហាដែលយើងមានជាបណ្តោះអាសន្ន” គឺដូចដែលសាវ័កប៉ុលបានពិពណ៌នា អំពីទុក្ខលំបាករបស់គាត់ថា ពេលមានទុក្ខលំបាក់ គាត់តែងនឹកចាំអំពី “សិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ច”(២កូរិនថូស ៤:១៧)។
ក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះ…
ស្ថានក្រោមមានសកម្មភាព ស្ថានលើឆ្លើយតប
សាសនារបស់ជនជាតិរ៉ូម ក្នុងសម័យព្រះយេស៊ូវ បានបង្រៀនគេថា សកម្មភាពរបស់ពួកព្រះដែលនៅស្ថានសួគ៌ ដែលជាស្ថានលើ អាចនាំឲ្យមានផលប៉ះពាល់ដល់ភពផែនដីដែលជាស្ថានក្រោម។ បើសិនជាព្រះហ្ស៊ូសមានសេចក្តីក្រោធ នោះនឹងមានរន្ធបាញ់ចុះពីលើមេឃមក។ ដូចនេះ ក្នុងសាសនារបស់មនុស្សសម័យនោះ គឺជឿថា “អ្វីដែលកើតមាននៅស្ថានលើ នឹងនាំឲ្យមានផលប៉ះពាល់ដល់ស្ថានក្រោម”។
ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានប្រើរូបមន្តផ្ទុយពីនេះវិញ។ ព្រះអង្គបានបង្រៀនថា “ស្ថានក្រោមមានសកម្មភាពយ៉ាងណា នោះស្ថានលើឆ្លើយតប”។ ឧទាហរណ៍ ពេលដែលមានគ្រីស្ទបរិស័ទម្នាក់អធិស្ឋាន នោះព្រះដែលគង់នៅស្ថានសួគ៌ក៏បានឆ្លើយតប។ ពេលដែលមនុស្សមានបាបម្នាក់ប្រែចិត្តជឿព្រះ នោះពួកទេវតាក៏នាំគ្នាអរសប្បាយ។ ពេលដែលការងារបេសកកម្មណាមួយ ទទួលបានជោគជ័យ នោះព្រះនាមព្រះអម្ចាស់ក៏បានដំកើងឡើង។ កាលណាអ្នកជឿព្រះណាម្នាក់មានការបះបោរប្រឆាំងនឹងព្រះ នោះព្រះវិញ្ញាណក៏បានសោកសង្រេង។
ខ្ញុំជឿថា នេះជាការពិតមែន ប៉ុន្តែ ខ្ញុំចេះតែភ្លេចខ្លួនម្តងហើយម្តងទៀត។ ខ្ញុំភ្លេចថា ការអធិស្ឋានរបស់ខ្ញុំ សំខាន់ចំពោះព្រះអង្គ។ ខ្ញុំភ្លេចថា ការសម្រេចចិត្តដែលខ្ញុំបានធ្វើនៅថ្ងៃនេះ នាំមកនូវក្តីអំណរ ឬការសោកសង្រេង ដល់ព្រះអម្ចាស់នៃចក្រក្រវាល។ ខ្ញុំភ្លេចថា ខ្ញុំត្រូវជួយអ្នកជិតខាង ឲ្យបានឈានទៅដល់គោលដៅដ៏អស់កល្បជានិច្ច។
យើងអាចនាំអ្នកដទៃ ឲ្យស្តាប់ដំណឹងល្អនៃសេចក្តីស្រឡាញ់របស់ព្រះ ដែលព្រះយេស៊ូវបាននាំមកផែនដីនេះ។ នេះជាកិច្ចការដែលព្រះយេស៊ូវបានដាក់ឲ្យពួកសាវ័ករបស់ព្រះអង្គធ្វើ មុនពេលដែលព្រះអង្គយាងឡើងទៅឯព្រះវរបិតាវិញ(ម៉ាថាយ ២៨:១៨-២០)។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងចាំបាច់ត្រូវរស់នៅតាមគំរូរបស់ព្រះអង្គ ហើយធ្វើបន្តនូវកិច្ចការរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាព្រះអង្គយាងចុះមកផែនដី។ មុនពេលព្រះអង្គយាងឡើងស្ថានសួគ៌ ព្រះអង្គបានប្រាប់ពួកសិស្សថា ព្រះអង្គនឹងចាត់ព្រះវិញ្ញាណរបស់ព្រះអង្គ ឲ្យយាងចុះមកពីស្ថានលើ មករកពួកគេដែលនៅស្ថានក្រោម(លូកា ២៤:៤៨)។…
កម្លាំងថ្មី
ពេលដែលលោកម៉ាតេអូ រិកគី(Matteo Ricci) ធ្វើដំណើរទៅប្រទេសចិន កាលពីសតវត្សរ៍ទី១៦ គាត់បានយករូបគំនូរបស់គ្រីស្ទបរិស័ទ ជាគំរូសម្រាប់និទានរឿងក្នុងជំនឿគ្រីស្ទបរិស័ទ ទៅដល់អ្នកដែលមិនធ្លាប់បានស្តាប់ឮពីមុនមក។ ពេលដែលពួកគេឃើញរូបគំនូនាងម៉ារាពរព្រះឱរសយេស៊ូវ ពួកគេមានការចាប់អារម្មណ៍នឹងរូបនោះណាស់ ប៉ុន្តែ ពេលដែលគាត់គូរូបព្រះយេស៊ូវជាប់ឆ្កាង ហើយពន្យល់ប្រាប់គេថា ព្រះរាជបុត្រានៃព្រះបានយាងមក ដើម្បីសុគតនៅលើឈើឆ្កាង ពួកគេក៏បានឆ្លើយតប ដោយការស្អប់ខ្ពើម និងខឹងសម្បាជាខ្លាំង ព្រោះពួកគេមិនព្រមថ្វាយបង្គំព្រះដែលជាប់ឆ្កាងឡើយ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអារម្មណ៍ដែលខ្ញុំមាន ពេលដែលខ្ញុំយកកាតប៉ូស្តាល់បុណ្យណូអែល មកមើលម្តងមួយសន្លឹកៗ។ ពេលនោះខ្ញុំក៏បានដឹងថា យើងក៏មាន ចំណង់ចំណូលចិត្តមិនសូវខុសពីជនជាតិចិន នៅសម័យនោះប៉ុន្មានទេ។ ក្នុងការអបអរ និងប្រារព្ធធ្វើពិធីបុណ្យណូអែល យើងច្រើនតែគិតអំពីរឿងនៃការប្រសូត្ររបស់ព្រះយេស៊ូវនៅបេថ្លេហិមតែប៉ុណ្ណោះ ហើយប្រហែលជាមិនសូវគិតដល់ចុងបញ្ចប់នៃរឿងនេះ ដែលនិយាយអំពីការសុគតរបស់ព្រះយេស៊ូវនៅកាល់វ៉ារីឡើយ។ ក្នុងរឿងបុណ្យណូអែល ដែលបានចែងក្នុងកណ្ឌលូកា លោកស៊ីម្មាន ជាបុរសវ័យចំណាស់ម្នាក់ ដែលបានយល់អំពីអាថ៌កំបាំងនៃផែនការ ដែលព្រះបានរៀបចំទុកជាមុន សម្រាប់ព្រះយេស៊ូវ។ បានជាគាត់និយាយប្រាប់នាងម៉ារា ជាមាតាទ្រង់ថា “មើល បុត្រនេះបានតាំងឡើង សំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សំរាប់ជាទីសំគាល់ ដែលគេនឹងស្រដីទទឹងផង។ ហើយគាត់បានថ្លែងទំនាយប្រាប់នាងម៉ារាទៀតថា នឹងមានដាវចាក់ទំលុះព្រលឹងនាង(២:៣៤-៣៥)។ លោកស៊ីម្មានដឹងថា សភាពការសង្គមមានការប្រែប្រួលតែបន្តិចបន្តួចទេ ព្រោះស្តេចហេរ៉ូដ នៅតែបន្តដឹកនាំស្រុកយូដា ហើយកងទ័ពរ៉ូម៉ាំងក៏នៅតែបន្តគ្រប់គ្រងសាសន៍អ៊ីស្រាអែលដដែល ប៉ុន្តែ គាត់បានពិនិត្យស៊ីជម្រៅឃើញថា អ្វីៗគ្រប់យ៉ាងមានការផ្លាស់ប្តូរហើយ ព្រោះសេចក្តីប្រោសលោះដែលព្រះបានសន្យាប្រទាននោះ បានមកដល់ហើយ។—Philip Yancey
ព្រះពរនៃការថ្វាយដង្វាយ
ក្នុងសម័យព្រះយេស៊ូវ ពួកអាចារ្យពឹងផ្អែកទៅលើដង្វាយរបស់ប្រជាជន តែក៏មានពួកអាចារ្យដែល “ឆស៊ីផ្ទះស្រ្តីមេម៉ាយ”ផងដែរ(ម៉ាកុស ១២:៤០)។ ដូចនេះ ស្ត្រីមេម៉ាយមិនសមនឹងយកប្រាក់ដែលនាងនៅសល់តែពីរស្លឹង មកដាក់ដង្វាយឲ្យស្ថាប័នដ៏ពុករលួយនេះឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបានឲ្យតម្លៃ ចំពោះទង្វើរបស់គាត់ ដែលបានបង្ហាញពីអាកប្បកិរិយ៉ាដ៏ត្រឹមត្រូវ ដែលយើងត្រូវមានចំពោះលុយ(ខ.៤១-៤២)។
ពេលដែលលោកហ្គរឌិន ខូសប៊ី(Gordon Cosby) កំពុងមាននាទីជាគ្រូគង្វាលនៃព្រះវិហារព្រះសង្រ្គោះ ក្នុងរដ្ឋវ៉ាស៊ីនតុន ឌីស៊ី គាត់បានចែកចាយទីបន្ទាល់របស់ស្ត្រីមេម៉ាយម្នាក់ ដែលមានប្រាក់ចំណូលប្រចាំខែស្ទើរតែមិនអាចចិញ្ចឹម និងទិញសំលៀកបំពាក់ សម្រាប់កូនទាំង៦នាក់។ ប៉ុន្តែ ជារៀងរាល់អាទិត្យ គាត់បានដាក់ដង្វាយ ៤ដុល្លាក្នុងថាសដង្វាយ ដោយចិត្តស្មោះត្រង់ជានិច្ច។ មានអ្នកដឹកនាំម្នាក់ក្នុងព្រះវិហារនោះ បានស្នើលោកគ្រូខូសប៊ី ឲ្យទៅជួបស្ត្រីមេម៉ាយរូបនោះ ហើយបញ្ជាក់ដល់គាត់ថា គាត់មិនចាំបាច់ដាក់ដង្វាយនោះទេ ហើយគាត់អាចប្រើវា ដើម្បីបំពេញសេចក្តីត្រូវការរបស់គ្រួសាររបស់ខ្លួនវិញ។
លោកខូសប៊ីក៏បានធ្វើតាមយោបលរបស់អ្នកដឹកនាំ។ ពេលនោះ ស្ត្រីមេម៉ាយក៏បានឆ្លើយតបថា “ការដាក់ដង្វាយនេះ បាននាំឲ្យខ្ញុំមានភាពថ្លៃថ្នូរ និងមានន័យ។ ហេតុអ្វីលោកគ្រូចង់ដកយកចេញនូវការដ៏ប្រពៃនេះ?” គាត់បានស្គាល់គន្លឹះ នៃការដាក់ដង្វាយ ដែលអាចផ្តល់ប្រយោជន៍ដល់អ្នកថ្វាយ បានច្រើនជាងអ្នកទទួលដង្វាយទៅទៀត។ ជាការពិតណាស់ អ្នកដែលស្ថិតក្នុងភាពក្រីក្រ ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែ តម្រូវការនៃការថ្វាយដង្វាយ អាចសំខាន់ដូចតម្រូវការនៃការទទួលដង្វាយផងដែរ។ ការថ្វាយដង្វាយ នាំឲ្យយើងនឹកចាំថា យើងរស់នៅដោយសារព្រះគុណព្រះ ដូចសត្វចាបលើអាកាស និងផ្កានៅទីវាល។ ពួកវាជាស្នាព្រះហស្តរបស់ព្រះ ដែលមិនបានព្រួយបារម្ភអំពីអនាគតរបស់ខ្លួនទេ ដូចនេះ…